រំលងទៅមាតិកាចម្បង

កាបូប Ethereum

កាន់សោទៅកាន់អនាគតឌីជីថលរបស់អ្នក

កាបូបជួយឱ្យអ្នកចូលប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថលរបស់អ្នក និងចូលទៅកាន់កម្មវិធីផ្សេងៗ។

រូបភាពមនុស្សយន្តជាមួយទូដែកសម្រាប់រាងកាយ ដែលតំណាងឱ្យកាបូប Ethereum ។

តើកាបូប Ethereum ជាអ្វី?

កាបូប Ethereum គឺជាកម្មវិធីដែលផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើគណនីរបស់អ្នក។ ដូចគ្នានឹងកាបូបផ្ទាល់ខ្លួនរបស់អ្នកដែរ វាមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នក និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នក។ កាបូបរបស់អ្នកអនុញ្ញាតឱ្យអ្នកចូលកម្មវិធី មើលសមតុល្យរបស់អ្នក ផ្ញើប្រតិបត្តិការ និងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។

កាបូបគឺជាអ្វីដែលមនុស្សភាគច្រើនប្រើដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល និងអត្តសញ្ញាណរបស់ពួកគេ។

កាបូបរបស់អ្នកគ្រាន់តែជាឧបករណ៍សម្រាប់ធ្វើអន្តរកម្មជាមួយគណនី Ethereum របស់អ្នកប៉ុណ្ណោះ។ នោះមានន័យថាអ្នកអាចប្តូរអ្នកផ្តល់កាបូបនៅពេលណាក៏បាន។ កាបូបជាច្រើនក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងគណនី Ethereum ជាច្រើនពីកម្មវិធីមួយ។

អ្នកផ្តល់កាបូបមិនមានការគ្រប់គ្រងលើទឹកប្រាក់របស់អ្នកទេ។ ពួកគេគ្រាន់តែផ្តល់ឱ្យអ្នកនូវវេទិកាមួយដើម្បីមើលទ្រព្យសម្បត្តិរបស់អ្នកនៅលើ Ethereum និងឧបករណ៍ដើម្បីងាយស្រួលគ្រប់គ្រងវាប៉ុណ្ណោះ។

កម្មវិធីសម្រាប់គ្រប់គ្រងថវិការបស់អ្នក។

កាបូបរបស់អ្នកបង្ហាញសមតុល្យរបស់អ្នក ប្រវត្តិប្រតិបត្តិការ និងផ្តល់ឱ្យអ្នកនូវវិធីផ្ញើ/ទទួលមូលនិធិ។ កាបូបខ្លះអាចផ្តល់ជូនច្រើនជាងនេះ។

គណនី Ethereum របស់អ្នក។

កាបូបរបស់អ្នកគឺជាបង្អួចរបស់អ្នកទៅក្នុងគណនី Ethereum របស់អ្នក – សមតុល្យរបស់អ្នក ប្រវត្តិប្រតិបត្តិការ និងច្រើនទៀត។ ប៉ុន្តែអ្នកអាចប្តូរអ្នកផ្តល់សេវាកាបូបនៅពេលណាក៏បាន។

ការចូលគណនីរបស់អ្នកសម្រាប់កម្មវិធី Ethereum

កាបូបរបស់អ្នកអនុញ្ញាតឱ្យអ្នកភ្ជាប់ទៅកម្មវិធីណាមួយដោយប្រើគណនី Ethereum របស់អ្នក។ វាដូចជាការចូលគណនីដែលអ្នកអាចប្រើនៅលើកម្មវិធីជាច្រើនបាន។

កាបូប គណនី កូនសោ និងអាសយដ្ឋាន

វាសំខាន់ដែលត្រូវយល់ពីភាពខុសគ្នារវាងពាក្យគន្លឹះមួយចំនួន។

  • គណនី Ethereum ប្រៀបបានជាកូនសោមួយគូ។ កូនសោមួយត្រូវបានប្រើដើម្បីបង្កើតអាសយដ្ឋានដែលអ្នកអាចចែករំលែកដោយសេរីបាន តែសោមួយទៀត អ្នកត្រូវរក្សាវាយ៉ាងសម្ងាត់ព្រោះវាត្រូវបានប្រើដើម្បីចុះហត្ថលេខាលើអ្វីផ្សេងៗ។ ជាមួយគ្នានេះ សោទាំងនេះអនុញ្ញាតឱ្យអ្នករក្សាទ្រព្យសម្បត្តិ និងធ្វើប្រតិបត្តិការផងដែរ។

  • គណនី Ethereum មានអាសយដ្ឋាន ដូចគ្នាទៅនឹងប្រអប់សំបុត្រក៏មានអាសយដ្ឋានអ៊ីមែល។ វាត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណទ្រព្យសកម្មឌីជីថលរបស់អ្នក។

  • កាបូបគឺជាឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកធ្ចើអន្តរកម្មជាមួយគណនី Ethereum របស់អ្នក។ វាអនុញ្ញាតឱ្យអ្នកមើលសមតុល្យគណនីរបស់អ្នក ផ្ញើប្រតិបត្តិការ និងអ្វីៗជាច្រើនទៀត។

ផលិតផលកាបូបភាគច្រើននឹងអនុញ្ញាតឱ្យអ្នកបង្កើតគណនី Ethereum ។ ដូច្នេះអ្នកមិនត្រូវការវាទេ មុនពេលអ្នកទាញយកកាបូប។

ប្រភេទនៃកាបូប

មាន​វិធី​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​អន្តរកម្ម​ជាមួយ​គណនី​របស់​អ្នក៖

កាបូបផ្នែករឹងរូបវន្តគឺជាឧបករណ៍ដែលអនុញ្ញាតឱ្យអ្នករក្សាគ្រីបតូរបស់អ្នកនៅក្រៅបណ្តាញ – មានសុវត្ថិភាពខ្លាំង។

កម្មវិធីទូរស័ព្ទដែលធ្វើឲ្យមូលនិធិរបស់អ្នកអាចចូលប្រើបាននៅគ្រប់ទិសទី

កាបូបកម្មវិធីរុករកគឺជាកម្មវិធីវិបដែលអនុញ្ញាតឱ្យអ្នកធ្វើអន្តរកម្មជាមួយគណនីរបស់អ្នកដោយផ្ទាល់នៅក្នុងកម្មវិធីរុករក

កាបូបផ្នែកបន្ថែមកម្មវិធីរុករកគឺជាផ្នែកបន្ថែមដែលអ្នកទាញយកដែលអនុញ្ញាតឱ្យអ្នកធ្វើអន្តរកម្មជាមួយគណនី និងកម្មវិធីរបស់អ្នកតាមរយៈកម្មវិធីរុករក

កម្មវិធីកុំព្យូទ័រប្រសិនបើអ្នកចង់គ្រប់គ្រងមូលនិធិរបស់អ្នកតាមរយៈ macOS, Windows ឬ Linux

ប្រៀបធៀបកាបូបដោយផ្អែកលើលក្ខណៈពិសេស

យើងអាចជួយអ្នកជ្រើសរើសកាបូបរបស់អ្នកដោយផ្អែកលើលក្ខណៈពិសេសដែលអ្នកយកចិត្តទុកដាក់។
ស្វែងរកកាបូប

របៀបរក្សាសុវត្ថិភាព

សេរីភាពហិរញ្ញវត្ថុ លទ្ធភាពទទួលបាន និងប្រើប្រាស់ទ្រព្យសម្បត្តិនៅគ្រប់ទីកន្លែង តម្រូវឱ្យមានការទទួលខុសត្រូវដោយខ្លួនឯង - មិនមានសេវាគាំទ្រអតិថិជននៅក្នុងគ្រីបតូទេ។ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការរក្សាសោរបស់អ្នកឱ្យមានសុវត្ថិភាព និងសម្ងាត់។

ទទួលខុសត្រូវលើថវិកាផ្ទាល់ខ្លួនរបស់អ្នក។

វេទិកាជួញដូរបែបមជ្ឈការនឹងភ្ជាប់កាបូបរបស់អ្នកទៅនឹងឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ដែលអ្នកអាចយកមកវិញបានតាមវិធីដែលធ្លាប់ធ្វើពីមុន។ គ្រាន់តែត្រូវចាំថា អ្នកត្រូវជឿជាក់លើវេទិកាជួញដូរនោះក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិបស់អ្នក។ ប្រសិនបើក្រុមហ៊ុននោះត្រូវមានបញ្ហា ឬដួលរលំ ទ្រព្យសម្បត្តិរបស់អ្នកនឹងមានហានិភ័យ។

កត់ទុកឃ្លាគ្រាប់ពូជរបស់អ្នក។

ជារឿយៗកាបូបនឹងផ្តល់ឱ្យអ្នកនូវឃ្លាគ្រាប់ពូជដែលអ្នកត្រូវតែកត់ទុកនៅកន្លែងណាដែលមានសុវត្ថិភាព។ នេះជាវិធីតែមួយគត់ដែលអ្នកនឹងអាចយកកាបូបរបស់អ្នកមកវិញ។

នេះជាឧទាហរណ៍:

there aeroplane curve vent formation doge possible product distinct under spirit lamp

កុំរក្សាទុកវានៅលើកុំព្យូទ័រ។ សរសេរវាចុះ ហើយរក្សាវាឱ្យមានសុវត្ថិភាព។

កំណត់ចំណាំកាបូបរបស់អ្នក។

ប្រសិនបើអ្នកប្រើកាបូបវិប សូមកំណត់ចំណាំគេហទំព័រដើម្បីការពារខ្លួនអ្នកពីការបោកបញ្ឆោត។

ពិនិត្យអ្វីៗគ្រប់យ៉ាងបីដង

សូមចាំថា ប្រតិបត្តិការមិនអាចបង្វែរត្រឡប់វិញបានទេ ហើយកាបូបក៏មិនអាចយកមកវិញបានដោយងាយ ដូច្នេះត្រូវមានបំរុងប្រយ័ត្ន និងប្រយ័ត្នប្រយែងជានិច្ច។

ការណែនាំបន្ថែមអំពីការរក្សាសុវត្ថិភាព

ពីសហគមន៍

ស្វែងយល់អំពី Ethereum

Test your Ethereum knowledge

តើទំព័រនេះមានប្រយោជន៍ទេ?