រំលងទៅមាតិកាចម្បង

ថូខិនដែលមិនអាចផ្លាស់ប្តូរបាន (NFTs)

  • មធ្យោបាយដើម្បីតំណាងឱ្យអ្វីដែលប្លែកខុសគេជាទ្រព្យសកម្មដែលមានមូលដ្ឋានលើ Ethereum
  • NFTs នឹងផ្តល់អំណាចកាន់តែច្រើនដល់អ្នកបង្កើតមាតិកាជាងពេលមុនៗ
  • ដំណើរការដោយកិច្ចសន្យាឆ្លាតវៃនៅលើប្លុកឆេន Ethereum
និមិត្តសញ្ញា Eth ត្រូវបានបង្ហាញតាមរយៈ hologram ។

What are NFTs?

NFT គឺជាថូខិនដែលមានលក្ខណៈខុសគ្នារៀងៗខ្លួន។ NFT នីមួយៗមានលក្ខណៈខុសៗគ្នា (មិនអាចផ្លាស់ប្តូរបាន) អាចថាកម្រក៏បាន។ វាខុសពីថូខិនដូចជា ERC-20s ដែលរាល់ថូខិននៅក្នុងសំណុំ មានលក្ខណៈសម្បត្តិដូចគ្នាបេះបិទ ('អាចផ្លាស់ប្តូរបាន')។ អ្នក​មិនដែល​ខ្វល់​ថា​លុយ​ដុល្លារមួយណា​ដែល​​នៅ​ក្នុង​កាបូប​របស់​អ្នក​ទេ ព្រោះ​វា​មានលក្ខណៈដូចគ្នា​ និង​តម្លៃ​ដូចគ្នា។ ផ្ទុយទៅវិញ អ្នកខ្វល់ខ្វាយ អំពី NFT មួយណាដែលជារបស់អ្នក ពីព្រោះពួកវាទាំងអស់មានលក្ខណៈខុសៗគ្នាដែលអាចបែងចែកពីគ្នាបាន (មិនអាចផ្លាស់ប្តូរគ្នាបាន)។

ភាពប្លែកពីគេនៃ NFT នីមួយៗអនុញ្ញាតឱ្យមានការធ្វើថូខិនសម្រាប់របស់មួយចំនួន ដូចជាស្នាដៃសិល្បៈ វត្ថុប្រមូល ឬសូម្បីតែអចលនទ្រព្យ ដែល NFT តែមួយគត់ដែលតំណាងឱ្យវត្ថុនោះក្នុងពិភពពិត ឬឌីជីថល។ ភាពជាម្ចាស់នៃទ្រព្យសកម្មត្រូវបានធានាដោយប្លុកឆេន Ethereum - គ្មាននរណាម្នាក់អាចកែប្រែកំណត់ត្រានៃភាពជាម្ចាស់ ឬចម្លង NFT ថ្មីមួយទៀតបានទេ។

អ៊ីនធឺណិតនៃទ្រព្យសកម្ម

NFT និង Ethereum ដោះស្រាយបញ្ហាមួយចំនួនដែលមាននៅលើអ៊ីនធឺណិតសព្វថ្ងៃនេះ។ នៅពេលដែលអ្វីៗបំលែងទៅជាឌីជីថលកាន់តែច្រើន វាមានតម្រូវការក្នុងការចម្លងលក្ខណៈនៃវត្ថុនៅពិភពខាងក្រៅ ដូចជាភាពកម្រ ភាពប្លែក និងភស្តុតាងនៃភាពជាម្ចាស់។ តាមរបៀបដែលមិនគ្រប់គ្រងដោយស្ថាប័នកណ្តាលណាមួយ។ ជាឧទាហរណ៍ ជាមួយនឹង NFT អ្នកអាចក្លាយជាម្ចាស់តន្ត្រីចំរៀង mp3 មួយបទ ដែលមិនសម្រាប់តែកម្មវិធីតន្ត្រីរបស់ក្រុមហ៊ុនណាមួយទេ ឬក៏អ្នកអាចក្លាយជាម្ចាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលអ្នកអាចលក់ ឬប្តូរជាមួយអ្នកផ្សេងទៀតបាន ហើយអ្នកផ្តល់វេទិកានោះមិនអាចយកពីអ្នកតាមអំពើចិត្តបានទេ ។

នេះជារបៀបដែលអ៊ិនធឺណិតនៃ NFT ដំណើរការ បើប្រៀបធៀបទៅនឹងអ៊ីនធឺណិតដែលយើងប្រើសព្វថ្ងៃនេះ...

ការប្រៀបធៀប

អ៊ីនធឺណិត NFTអ៊ីនធឺណិតសព្វថ្ងៃ
អ្នកមានទ្រព្យសម្បត្តិរបស់អ្នក! មានតែអ្នកទេដែលអាចលក់ ឬប្តូរវាបាន។អ្នកជួលទ្រព្យសម្បត្តិពីស្ថាប័នមួយចំនួន។
NFTs មានលក្ខណៈឌីជីថលដែលមានតែមួយគត់ ហើយគ្មាន NFTs ពីរដែលដូចគ្នានោះទេ។ជារឿយៗ យើងមិនអាចបែងចែកថា មួយណាជាច្បាប់ដើម មួយណាជាច្បាប់ចម្លងបានទេ។
ភាពជាម្ចាស់នៃ NFT ត្រូវបានរក្សាទុកនៅលើប្លុកឆេន ដែលគ្រប់គ្នាអាចផ្ទៀងផ្ទាត់បាន។កំណត់ត្រាភាពជាម្ចាស់នៃវត្ថុឌីជីថលត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលគ្រប់គ្រងដោយស្ថាប័ន – អ្នកត្រូវស្នើពួកគេដើម្បីបានវា។
NFT គឺជាកិច្ចសន្យាឆ្លាតវៃនៅលើ Ethereum។ មានន័យថាពួកវាអាចប្រើជាមួយកិច្ចសន្យាឆ្លាតវៃ និងកម្មវិធីផ្សេងទៀតនៅលើ Ethereum បានយ៉ាងងាយស្រួល!ជាធម្មតា ក្រុមហ៊ុនដែលមានវត្ថុឌីជីថលទាំងអស់នោះត្រូវការហេដ្ឋារចនាសម្ព័ន្ធ "សួនមានជញ្ជាំង" ផ្ទាល់ខ្លួនរបស់ពួកគេ។
អ្នកបង្កើតមាតិកា អាចលក់ការងាររបស់ពួកគេនៅគ្រប់ទីកន្លែង និងអាចចូលទៅកាន់ទីផ្សារសកលបាន។អ្នកបង្កើតមាតិកាពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយនៃវេទិកាដែលពួកគេប្រើប្រាស់។ ទាំងនេះច្រើនតែស្ថិតនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ និងការរឹតបន្តឹងភូមិសាស្ត្រ។
អ្នកបង្កើត NFT អាចរក្សាកម្មសិទ្ធិលើការងាររបស់ពួកគេ និងថ្លៃអាជ្ញាបណ្ណដោយផ្ទាល់ទៅក្នុងកិច្ចសន្យាឆ្លាតវៃ NFT នោះ។វេទិកាដូចជាសេវាកម្មចាក់តន្ត្រី ទទួលបានប្រាក់ចំណេញពីការលក់មួយភាគធំ។

តើ NFTs ដំណើរការយ៉ាងដូចម្តេច?

ដូចថូខិនផ្សេងទៀតដែលបង្កើតនៅលើ Ethereum ដែរ NFT ត្រូវបានបង្កើតដោយកិច្ចសន្យាឆ្លាតវៃ។ កិច្ចសន្យាឆ្លាតវៃអនុលោមតាមស្តង់ដារ NFT ណាមួយក្នុងចំណោមស្តង់ដារជាច្រើន (ជាទូទៅ ERC-721 ឬ ERC-1155) ដែលកំណត់ថាកិច្ចសន្យានោះមានមុខងារអ្វីខ្លះ។ កិច្ចសន្យាអាចបង្កើត NFT ('mint') ហើយប្រគល់វាទៅម្ចាស់ណាម្នាក់។ ភាពជាម្ចាស់ត្រូវបានកំណត់នៅក្នុងកិច្ចសន្យានោះ ដោយភ្ជាប់ NFT នោះទៅកាន់អាសយដ្ឋានណាមួយ។ NFT មានលេខសម្គាល់ និងទិន្នន័យមេតាដែលភ្ជាប់ជាមួយវា ដែលធ្វើឱ្យវាមានលក្ខណៈខុសពី NFT ដទៃទៀត។

នៅពេលដែលមាននរណាម្នាក់បង្កើត (mints) NFT តាមពិតទៅ ពួកគេគ្រាន់តែដំណើរការមុខងារនៅក្នុងកិច្ចសន្យាឆ្លាតវៃដែលភ្ជាប់ NFT មួយនោះទៅកាន់អាសយដ្ឋានរបស់ពួកគេ។ ព័ត៌មាននេះត្រូវបានរក្សាទុកនៅក្នុងកន្លែងផ្ទុករបស់កិច្ចសន្យាឆ្លាតវៃដែលជាផ្នែកមួយនៃប្លុកឆេន ។ អ្នកបង្កើតអាចសរសេរតក្កវិជ្ជាបន្ថែមទៀតទៅក្នុងកិច្ចសន្យានោះ ឧទាហរណ៍កំណត់ចំនួនផ្គត់ផ្គង់សរុប ឬកំណត់ថ្លៃអាជ្ញាបណ្ណដែលត្រូវបង់ទៅអ្នកបង្កើតរាល់ពេលដែលថូខិនត្រូវបានផ្ទេរ។

តើ NFTs ប្រើសម្រាប់អ្វី?

NFT ត្រូវបានប្រើក្នុងករណីជាច្រើន រួមមាន៖

  • បង្ហាញថាអ្នកបានចូលរួមក្នុងព្រឹត្តិការណ៍មួយ
  • បញ្ជាក់ថាអ្នកបានបញ្ចប់វគ្គសិក្សា
  • របស់របរប្រើប្រាស់នៅក្នុងហ្គេម
  • ស្នាដៃសិល្បៈឌីជីថល
  • ការធ្វើថូខិនតំណាងទ្រព្យសម្បត្តិពិភពពិត
  • បញ្ជាក់អត្តសញ្ញាណអនឡាញរបស់អ្នក
  • ចូលប្រើប្រាស់ទៅកាន់មាតិកា
  • សំបុត្រ
  • ឈ្មោះដូមែនអ៊ីនធឺណិតវិមជ្ឈការ
  • ទ្រព្យបញ្ចាំនៅក្នុង DeFi

ប្រហែល អ្នកគឺជាសិល្បករដែលចង់ចែករំលែកការងាររបស់អ្នកដោយប្រើ NFT ដោយមិនបាត់បង់ការគ្រប់គ្រង និងលះបង់ប្រាក់ចំណេញរបស់អ្នកទៅកាន់អន្តរការី។ អ្នកអាចបង្កើតកិច្ចសន្យាថ្មី និងបញ្ជាក់ពីចំនួន NFT លក្ខណៈសម្បត្តិរបស់ពួកវា និងតំណភ្ជាប់ទៅកាន់ការងារសិល្បៈជាមួយចំនួន។ ក្នុងនាមជាសិល្បករ អ្នកអាចរៀបចំកម្មវិធីទៅក្នុងកិច្ចសន្យាឆ្លាតវៃនូវថ្លៃអាជ្ញាបណ្ណដែលអ្នកគួរត្រូវបានបង់ (ឧ. ផ្ទេរ 5% នៃតម្លៃលក់ទៅឱ្យម្ចាស់កិច្ចសន្យារាល់ពេលដែល NFT ត្រូវបានផ្ទេរ)។ អ្នកក៏អាចបញ្ជាក់បានថាអ្នកបានបង្កើត NFT ណាមួយ ដោយសារតែអ្នកជាម្ចាស់កាបូបដែលបានធ្វើកិច្ចសន្យានោះ។ អ្នកទិញអាចបញ្ជាក់បានយ៉ាងងាយស្រួលថាពួកគេជាម្ចាស់ NFT ពិតប្រាកដពីក្នុងបញ្ជី NFT របស់អ្នក ពីព្រោះអាសយដ្ឋានកាបូបរបស់ពួកគេត្រូវបានភ្ជាប់ជាមួយថូខិននៅក្នុងកិច្ចសន្យាឆ្លាតវៃរបស់អ្នក។ ពួកគេអាចប្រើវានៅក្នុងប្រព័ន្ធអេកូរបស់ Ethereum ដោយជឿជាក់លើភាពត្រឹមត្រូវរបស់វា។

ឬពិចារណាលើសំបុត្រចូលរួមព្រឹត្តិការណ៍កីឡា។ អ្នករៀបចំព្រឹត្តិការណ៍នោះអាចកំណត់ចំនួនសំបុត្រដែលត្រូវលក់ អ្នកបង្កើត NFT អាចសម្រេចថាតើគួរមានសំបុត្រចម្លងប៉ុន្មាន។ ពេលខ្លះ ទាំងអស់នេះគឺជាការចម្លងដូចៗគ្នា ដូចជាសំបុត្រចូលរៀនទូទៅចំនួន 5000 សំបុត្រជាដើម។ ជួនកាលមានមួយចំនួនទៀតត្រូវបានបង្កើតឡើងមានភាពស្រដៀងគ្នាខ្លាំងណាស់ ប៉ុន្តែនីមួយៗមានភាពខុសគ្នាបន្តិចបន្តួច ដូចជាសំបុត្រលេខកៅអី។ អ្នកអាចទិញ និងលក់ពីមួយទៅមួយដោយមិនបង់ប្រាក់ដល់អ្នកចាត់ចែងសំបុត្រ ហើយអ្នកទិញត្រូវបានធានាពីភាពត្រឹមត្រូវនៃសំបុត្រដោយពិនិត្យមើលអាសយដ្ឋានកិច្ចសន្យានោះ។

នៅលើ ethereum.org, NFT ត្រូវបានប្រើដើម្បីបង្ហាញថានរណាបានចូលរួមចំណែកក្នុងឃ្លាំង GitHub របស់យើង ឬចូលរួមការជួបជុំ ហើយយើងថែមទាំងមានឈ្មោះដូមែន NFT ផ្ទាល់ខ្លួនរបស់យើងផងដែរ។ ប្រសិនបើអ្នករួមចំណែកដល់គេហទំព័រ ethereum.org អ្នកអាចទាមទារ POAP NFT ។ ការជួបជុំក្នុងសហគមន៍គ្រីបតូមួយចំនួនបានប្រើ POAP ជាសំបុត្រ។ បន្ថែមទៀតអំពីការរួមចំណែក

ethereum.org POAP

គេហទំព័រនេះមានឈ្មោះដូមែនជំនួសដែលដំណើរការដោយ NFT ethereum.eth ។ អាសយដ្ឋាន .org របស់យើងត្រូវបានគ្រប់គ្រងដោយអ្នកផ្តល់សេវាឈ្មោះដែន (DNS) ចំណែកឯ ethereum.eth ត្រូវបានចុះឈ្មោះនៅលើ Ethereum តាមរយៈសេវាឈ្មោះ Ethereum (ENS)។ ហើយវាជាកម្មសិទ្ធិ និងគ្រប់គ្រងដោយពួកយើង។ សូមពិនិត្យមើលកំណត់ត្រា ENS របស់យើង(opens in a new tab)

មើល​បន្ថែមទៀត​អំពី ENS(opens in a new tab)

សុវត្ថិភាព NFT

សុវត្ថិភាពរបស់ Ethereum កើតចេញពីភស្តុតាងនៃប្រាក់តម្កល់ (proof-of-stake)។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​មិនលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ចចំពោះសកម្មភាព​បែបព្យាបាទដល់ប្រព័ន្ធ ដោយ​ធ្វើ​ឱ្យ Ethereum អាចការពារពីការរំខានទាំងនោះ។ នេះគឺជាអ្វីដែលធ្វើឱ្យ NFTs អាចធ្វើទៅបាន។ នៅពេលដែលប្លុកដែលផ្ទុកនូវប្រតិបត្តិការ NFT របស់អ្នកត្រូវបានបញ្ចប់សព្ធគ្រប់ អ្នកវាយប្រហារត្រូវចំណាយអស់រាប់លាន ETH ដើម្បីកែប្រែវាបាន។ នរណាម្នាក់ដែលដំណើរការកម្មវិធី Ethereum នឹងអាចរកឃើញការរំខានដោយទុច្ចរិតជាមួយ NFT ភ្លាមៗ ចំណែកឯតួអង្គអាក្រក់នឹងត្រូវទទួលពិន័យផ្នែកសេដ្ឋកិច្ច និងបណ្តេញចេញពីបណ្ដាញ។

បញ្ហាសុវត្ថិភាពទាក់ទងនឹង NFTs ច្រើនតែទាក់ទងនឹងការបោកប្រាស់ កំហុសកូដនៃកិច្ចសន្យាឆ្លាតវៃ ឬកំហុសរបស់អ្នកប្រើប្រាស់ (ដូចជាការលាតត្រដាងសោឯកជនដោយអចេតនា) ធ្វើឱ្យការពង្រឹងសុវត្ថិភាពកាបូបឱ្យកាន់តែប្រសើរមានសារៈសំខាន់សម្រាប់ម្ចាស់ NFT ។

បន្ថែមទៀតអំពីសុវត្ថិភាព

ការអានបន្ថែម

Test your Ethereum knowledge

Loading...

តើទំព័រនេះមានប្រយោជន៍ទេ?